ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញគ្រប់គ្រងចំការមីន ថ្នាក់អាស៊ាន និងតំបន់ លើកទី៦ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ក្រោមការឧបត្ថម្ភគាំទ្រពីសាធារណរដ្ឋបារាំង និងកិច្ចសហការពីប្រទេសអូស្ត្រាលី

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញគ្រប់គ្រងចំការមីន ថ្នាក់អាស៊ាន និងតំបន់ លើកទី៦ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ក្រោមការឧបត្ថម្ភគាំទ្រពីសាធារណរដ្ឋបារាំង និងកិច្ចសហការពីប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា អនុប្រធានទី១គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងរក្សាសន្តិភាព អសប និង ឯកឧត្ដម ចាកកេស ប៉ាឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲដឹងថា វគ្គហ្វឹកហ្វឺនដែលឈានដល់បិទបញ្ចប់នាពេលនេះ មាន សិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ ក្នុងនោះ មាននារីចំនួន ០២នាក់ មកពី១១ប្រទេស ដូចជាៈ បង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េ ណេប៉ាល់ ម៉ុងហ្គោលី ស្រីលង្ការ ថៃ ឡាវ វៀតណាម និងកម្ពុជា មានរយៈពេលជាង ៣សប្តាហ៍ បានផ្តល់ នូវចំណេះដឹងថ្មីៗ ជំនាញរឹង ជំនាញទន់ ភាពធន់ យន្តការ ឯករាជ្យម្ចាស់ការ ឧត្តមានុវត្តន៍ និងបំពេញបន្ថែមចំនុចខ្វះខាត បង្កើនសមត្ថភាពដល់នាយទាហាន យល់ដឹងអំពីនីតិវិធីនៃ ការគ្រប់គ្រងចំការមីនប្រកបដោយបរិយាប័ន្ន។ វគ្គហ្វឹកហ្វឺននេះប្រព្រឹត្តទៅបាន អាស្រ័យដោយការខិតខំ ប្រឹងប្រែងពីសាធារណរដ្ឋបារាំង ប្រទេសអូស្ត្រាលី និងការចូល រួមចំណែកពីសិក្ខាកាម មកពីបណ្តាប្រទេសជាមិត្តទាំង១១ ផងដែរ។ ក្នុងកំឡុងពេលនៃការហ្វឹកហ្វឺននិងស្នាក់នៅ បាន បង្កើតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ចែករំលែក បទពិសោធន៍រវាងសិក្ខាកាម និងសិក្ខាកាម រវាងសិក្ខាកាម និង យោធាចារ្យ ប្រកបដោយភាតរភាព។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានពាំនាំនូវការសាក សួរសុខទុក្ខ សេចក្តីនឹករលឹក និងការថ្លែងអំណរគុណពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះយោធាចារ្យ នៃ សាធារណរដ្ឋបារាំង អូស្ត្រាលី និងកម្ពុជា ព្រមទាំង សិក្ខាកាមជាតិ-អន្តរ ជាតិផងដែរ ក្នុងការចែករំលែក បទពិសោធន៍ដើម្បី ធានាបាននូវធាតុចូលសំខាន់ៗ ជាពិសេសកម្ពុជាទទួលបាននូវកិត្តិ- បន្ថែមទៀត យសធ្វើជាម្ចាស់ផ្ទះជារៀងរាល់ឆ្នាំ ជាការបង្ហាញឱ្យ ឃើញពីការទទួលស្គាល់ ចំពោះសមត្ថភាព និងបទ ពិសោធន៍របស់កងកម្លាំងកម្ពុជាលើ ជំនាញបោស សំអាតមីន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀតថារាជធានី ដែលគ្មានមិនចំនួន១៤ ក្នុងនោះមាន៖ កែប ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ចាម កំពង់ឆ្នាំង កំពត តាកែវ ស្វាយរៀង ព្រះសីហនុ កណ្តាល កំពង់ស្ពឺ មណ្ឌលគិរី និងរាជធានីភ្នំពេញ ហើយ គ្រោង នឹងប្រកាសខេត្តអស់មិនចំនួន៤ទៀត នាចុង ឆ្នាំ២០២៣ រួមមាន៖ ក្រចេះ កំពង់ធំ សៀមរាប និង រតនគិរី។ ព្រមជាមួយនោះ កម្ពុជាក៏ដាក់ចេញទិស ដៅ ២០២៤-២០២៥ គ្រោងនឹងប្រកាសខេត្តចំនួន ៧ ទៀតជាខេត្តអស់គ្រាប់មីន ក្នុងនោះមាន៖ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមាន ជ័យ ឧត្តរមានជ័យ និងព្រះវិហារ ក្រោមការដឹកនាំប្រកបដោយជាញជ័យ របស់ សម្តេចតេជោ អស់រយៈពេលជាង១៧ឆ្នាំកន្លងមក នេះរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងទៅ បំពេញបេសកកម្មលក្ខណៈមនុស្សធម៌ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ជាង៩០០០នាក់ ទៅកាន់តំបន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន ១០។
ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង នៃកំណែទម្រង់ប្រតិបត្តិការសន្តិភាព កម្ពុជា បានប្ដេជ្ញាចូលរួមដូចខាងក្រោម៖

១- ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ លើជំនាញ គ្រប់ គ្រងនិងបោសសំអាតមីន តាមរយៈការហ្វឹកហ្វឺន មុនចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហ ប្រជាជាតិ។
២- បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគ កងកម្លាំង ក្នុងតំបន់បំពេញបេសកកម្ម ដើម្បី សម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និង សន្តិភាពជាពិសេស ការព្រួតដៃគ្នាជាមួយបណ្តា ប្រទេសបរិច្ចាគកងកម្លាំង ដោយធ្វើការ ចែក រំលែកបទពិសោធន៍ទាំងក្នុងប្រទេស និង គ្រប់ តំបន់បេសកកម្ម ដើម្បីរួមគ្នាលុបបំបាត់គ្រាប់មីន និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទះឲ្យបានជាអតិបរមា។
៣-បង្កើនការចូលរួមរបស់យោធិននារីក្នុង សកម្ម- ភាពបោសសំអាតមីនឲ្យបានច្រើន។
សកម្មភាពខាងលើនេះ បានសរបញ្ជាក់អំពី ឆន្ទះយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការពង្រឹងពង្រីក តួនាទីរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាព និង សកម្មភាពបោសសំអាតមីនមនុស្សធម៌ សកលលោក។