ចិនបានរាយការណ៍ថា ចិនមិនមានជំងឺមិនធម្មតា ឬប្រភេទមេរោគថ្មី ដែលនាំឲ្យកើតជំងឺផ្លូវដង្ហើម និងកំពុងរីករាលដាលនៅភាគខាងជើងប្រទេសនោះនេះ

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាចិនបានរាយការណ៍ថាចិនមិនមាន ជំងឺមិនធម្មតា ឬប្រភេទមេរោគថ្មី ដែលនាំឲ្យកើតជំងឺផ្លូវដង្ហើម និងកំពុងរីករាលដាលនៅភាគខាងជើងប្រទេសនោះនេះ ខណៈ WHO បានស្នើសុំព័ត៌មានបំភ្លឺពីស្ថានភាពនេះ បន្ទាប់ពីតំបន់ភាគខាងជើងប្រទេសចិន បានកត់ត្រាមានការកើនឡើងនូវជំងឺប្លែក ដូចគ្រុនផ្តាសាយចាប់តាំងពីពាក់កណ្តាលខែតុលាមកម្លេះ។

# ប្រភព Reuters  News
# សម្រួលដោយ លឹម ហួយ