ការដោះលែងចំណាប់ខ្មាំង ក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងពួកហាម៉ាស នឹងមិនធ្វើឡើងនៅមុនថ្ងៃសុក្រនេះឡើយ

ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានឲ្យដឹងកាលពីយប់ថ្ងៃពុធថា ការដោះលែងចំណាប់ខ្មាំង ក្រោមបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស នឹងមិនធ្វើឡើងនៅមុនថ្ងៃសុក្រនេះទេ បន្ទាន់អ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នាលើបទឈប់បាញ់យ៉ាងហោចណាស់បួនថ្ងៃកាលពីថ្ងៃពុធ នៅហ្គាហ្សា ដើម្បីឲ្យជំនួយមនុស្សធម៌ចូលដល់ក្នុងតំបន់ និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ 50 នាក់ដែលត្រូវពួកសកម្មប្រយុទ្ធចាប់ខ្លួន នៅក្នុងតំបន់ប៉ាឡេស្ទីន ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ 150 នាក់ដែលជាប់ឃុំនៅអ៊ីស្រាអែល។

# ប្រភព Reuters  News
# សម្រួលដោយ លឹម ហួយ