លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យទីតាំងគោលដៅការពារសន្តិសុខ

ខេត្តរតនគិរី : នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគោលដៅការពារសន្តិសុខ និងបានប្រជុំបន្សីកម្លាំងការពារសន្តិសុខជាមួយតំបន់ប្រតិបត្តិការសឹករងរតនគិរី នៃយោធភូមិភាគទី១ កងទ័ពជើងគោក ដើម្បីរៀបចំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ ចំនួនបីប្រទេស កម្ពុជា ឡាវ វៀតណាម (CLV) និងការធ្វើលំហាត់សុខាភិបាលកងទ័ពទាំងបីប្រទេស ហើយដែលពិធីនេះគ្រោងនឹងត្រូវធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។