សមាគមពាណិជ្ជកគ្រឿងអលង្ការ គ្រោងធ្វើពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា ជាអន្ដរជាតិ នៅក្នុងខែមីនា ឆ្នាំ២០២៤

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិធីផ្សព្វ ផ្សាយនិងធ្វើសន្និសិទ្ធកាសែតនាព្រឹកថ្ងៃទី១៥ខែវិច្ចការឆ្នាំ២០១៣នេះ. ដោយមានការចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិ ហើយគ្រោងរៀបចំពិព័រណ៍ជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបង្ហាញសក្តានុពល ក៏ដូចចូលរួមទាក់ទាញបរទេស មកពីបណ្ដាប្រទេសជាច្រើន ដែលនឹងអញ្ជើញមកចូលរួមពិព័រណ៍នេះ ។

ថ្លែងក្នុងពិធី សន្និសីទសារព័ត៌មាន ស្ដីពី ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និងកម្មវិធីចុះអនុស្សរណៈយោគយល់រវាង សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី. អាយ. ជី. ជេ. អេហ្វ. ខូអិលធីឌី នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅគារព្រីនស៍ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទី នៃសមាគមពាណិជ្ជករ គ្រឿងអលង្កា និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា  “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤” នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ មីនា ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ ដោយមានការចួលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ មកពីបណ្ដាប្រទេសជាច្រើន ។ យើងមានស្តង់ប្រមាណជាង៣០០ស្តង់ សម្រាប់ដៃគូពាណិជ្ជករ ដែលលោកមក ដាក់តាំងបង្ហាញនាពេលនោះ ។

លោកបន្តថា នេះជាលើកទី១៥ នៃព្រឹត្តិការណ៍ពិព័រណ៍ជាតិ អន្ដរជាតិ ដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងធ្វើការ ផ្សព្វផ្សាយឲ្យទូលំទូលាយដល់សាធារណៈជន ដល់ភ្ញៀវជាតិ អន្ដរជាតិ ឲ្យបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យយូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ជាពិសេសការលើកកំពស់នូវស្នាដៃ ច្នៃប្រឌិតម៉ូត របស់អ្នកច្នៃម៉ូតគ្រឿងអលង្ការកម្ពុជា លើកកំពស់នូវស្នាដៃស្រាវជ្រាវ លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការច្នៃរបស់សិស្ស និស្សិត និងបញ្ញវន្ដខ្មែរតាមរយៈវិទ្យាសាស្ត្រកុំព្យូទ័រ ស្រ៊ីឌី ឌីហ្សាញ ម៉ូតគ្រឿងអលង្ការ កម្ពុជា និងសារៈសំខាន់មួយចំនួនទៀត ។

លោកក៏បានអំពាវនាវ ដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យធនាគារ វិស័យរថយន្ដ វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ សូមចូលរួមការដាក់តាំងបង្ហាញ នូវផលិតផលរបស់ខ្លួន ក្នុងកម្មវិធីពិព័រណ៍នាពេលខាងមុខនេះ ។

លោក អ៊ួន ពេជ្រភារុន នាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ី. អាយ. ជី. ជេ. អេហ្វ. ខូអិលធីឌី ក៏បានប្រសាសន៍ដែររថា យើងខ្ញុំបានរួមគ្នា បង្កើតព្រឹត្តការណ៍ធំៗចំនួន២បន្ថែម ក្នុងកម្មវិធីពិព័រណ៍នោះផងដែរ ដោយព្រឹត្តិការណ៍ទី១. កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូង អន្ដរជាតិ និងទី២ កម្មវិធីដាក់ដេញថ្លៃធ្វើម្កុដសម្រាប់ នារីឯកគ្រឿងអលង្ការ និងត្បូង អន្ដរជាតិ ផងដែរ ៕