រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាត្តអោយ នាយិកាប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអឹម) CCiM ចូលជួបសម្តែងការគួរសម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាត្តអោយ នាយិកាប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអឹម) CCiM ចូលជួបសម្តែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាត្តអោយ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (ស៊ីស៊ីអាយអឹម) CCiM ចូលជួបសម្តែងការគួរសម និងធ្វើបច្ចុប្បន្នភាពការងាររបស់មជ្ឈមណ្ឌល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។
លោកស្រី ឆន សុគន្ធា បានបញ្ជាក់ពីគោលបំណងចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា នាឱកាសនេះ គឺចង់បង្កើនកិច្ចសហប្រតិបត្តិការរវាង ស៊ីស៊ីអាយអឹម និងក្រសួងព័ត៌មាន ហើយក្នុងរយៈពេលកន្លងមកនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កំពុងធ្វើសកម្មភាពចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ មានទាំង សិស្ស និងនិស្សិត ៕
ដោយ៖ ទទក