រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរៀបចំសន្និសីទលើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣,

   កាលសន្និសីទលើកទី១ ឆ្នាំ២០២២ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ សហប្រជាជាតិ UNESCO និងក្រសួងព័ត័មាន បានសហការគ្នារៀបចំសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាលើកដំបូង ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។

  ដោយសន្និសីទលើកទី១ ទទួលបានលទ្ធផលល្អ អង្គការ UNESCO ត្រៀមសហការរៀបចំជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាលើកទី២ នាពេលខាងមុខ ៕

ដោយ៖ ទទក