និស្សិតអាហារូបករណ៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កម្ពុជាប្រចាំខេត្តអានហ៊ួយ បានចូលរួមក្នុងកម្មវិធីពិព័ណ៌វប្បធម៌អន្តរជាតិ រៀបចំដោយសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិន ដែលមានប្រមាណជាង ២១ ប្រទេសចូលរួម

និស្សិត អាហារូបករណ៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ថ្មីៗនេះ បានចូលរួមក្នុងកម្មវិធីពិព័ណ៌វប្បធម៌អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិន ដែលមានប្រមាណជាង២១ប្រទេសចូលរួម ។

ក្នុងនោះដែរ និស្សិតអាហារូបករណ៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហៅថា និស្សិត អ.ម.ត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដែលមានលោក មាន អឺរ៉ូ ,លោក ឡា ហុកឡុង និងលោក សាវុធ កុលច័ន្ទរិទ្ធ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិក្រៅប្រទេស និងជាប្រធាក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំនិស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សម្ដែងបង្ហាញនូវ« របាំគោះត្រឡោក » «គុណល្បុកតោខ្មែរ» «សម្លៀកបំពាក់ប្រពៃណីខ្មែរ» « ខ្មុកល្ខោនខោលខ្មែរ» «ម្ហូបនិងបង្អែមខ្មែរ» «ចង្វាក់រាំមួយចំនួនរបស់ខ្មែរ» និងសម្ភារះវប្បធម៍ប្រពៃណីខ្មែរជាច្រើនផ្សេងទៀត។

សកម្មភាពចូលរួមកម្មពិធីនេះបានបង្ហាញឪ្យឃើញនូវឆន្ទៈនិស្សិតខ្មែរក្នុងការផ្សព្វផ្សាយវប្បធម៍ ប្រពៃណី អរិយធម៍ជាតិខ្មែរទៅកាន់និស្សិតបរទេសឪ្យបានដឹងលឺពីភាពអស្ចារ្យនៃប្រទេសកម្ពុជា។លើសពីនេះទៅទៀត ការចូលរួមនេះដែរបានបង្ហាញអោយកាន់តែជាក់ច្បាស់ពីសាមគ្ភីភាពរវាងនិស្សិតខ្មែរសិក្សានៅប្រទេសចិន និងបង្ហាញពីមិត្តភាពដែកថែប «កម្ពុជា-ចិន-អន្តរជាតិ»៕