វេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី « កម្ពុជា-ចេងចូវ-អាស៊ាន » បានបង្កើតផលប្រយោជន៍បន្ថែម ដល់កម្ពុជា-ចិន

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ញើញដឹកនាំ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បន្តចូលរួម វេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» ជាមួយនឹងគណៈប្រតិភូចិន នៅទីក្រុងចេងចូវ ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីចែករំលែកបទពិសោធន៍ និងបន្តកសាងសហគមន៍វាសនារួម បង្កើតយុគសម័យថ្មីកាន់តែល្អប្រសើរ កម្ពុជា-ចិន។

បណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងក្នុងវេទិកាថា វេទិកានេះពិតជាសំខាន់ណាស់ ការអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» គឺជាការជំរុញសេដ្ឋកិច្ចដ៏ខ្លាំងមួយ ដែលវិស័យជាច្រើនកម្ពុជានឹងល្អប្រសើរឡើង ជាពិសេសគឺ វិស័យទេសចរណ៍។ កម្ពុជាមានសក្តានុពលទេសចរណ៍ជាច្រើន ពិតជាអស្ចារ្យ ដូចជា ទេសចរណ៍ឆ្នេរសមុទ្រ ទេសចរណ៍វប្បធម៍ ទេសចរណ៍បឹងទន្លេសាប-ទន្លេមេគង្គ កសិទេសចរណ៍ និងជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេស ការអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» នឹងទាញផលប្រយោជន៍បន្ថែមទៀតសម្រាប់វិស័យទាំងនេះ។

ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់និងផ្លូវ ការអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» បានតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសអាស៊ាន និងអន្តរជាតិកាន់តែទូលំទូលាយ ជាឱកាសបង្ហាញពីតំបន់ទេសចរណ៍ វប្បធម៍ អរិយធម៍ ដ៏អស្ចារ្យរបស់កម្ពុជា ដល់ពិភពលោក និងមានភាពងាយស្រួលចំពោះភ្ញៀវទេសចរក្នុងការធ្វើដំណើរ ជាការទាក់ទាញលំហូរភ្ញៀវទេសចរកាន់តែច្រើនឡើង។

ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តអាសុីប៉ាសុីហ្វិក និងសកលលោក បណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិន លោក Li Xiangyang បានមានប្រសាសន៍ថា យុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់និងផ្លូវ ការអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» ចិនបានវិយោគលើក្រុមហ៊ុនទេសចរណ៍ Cambodia Angkor Air ជាឱកាសដ៏ល្អ ក្នុងការសហការណ៍គ្នា ជំរុញនិងទាញយកផលប្រយោជន៍រួមបន្ថែម ដល់កម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់។ ការវិយោគលើក្រុមហ៊ុនទេសចរណ៍ Cambodia Angkor Air បានបើកឱកាសអភិវឌ្ឍន៍បន្ថែម លើការកសាងច្រករបៀង អាស៊ាន-អន្តរជាតិ ការពង្រីកវិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូនតាមផ្លូវអាកាសឱ្យល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ បង្កើតការងារដល់ប្រជាជន និងអភិវឌ្ឍន៍លើវិស័យជាច្រើនទៀត។

វេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» បានចែករំលែកបទពិសោធន៍ ស្រូបយកឱកាសថ្មីៗ និងផលប្រយោជន៍រួមជាច្រើន ដល់កម្ពុជានិងចិន។ ដើម្បីពង្រឹងបន្ថែមមិត្តភាពត្បូងពេជ្រ កម្ពុជា-ចិន បានប្តេជ្ញាថា កម្ពុជា-ចិន នឹងជួយគ្នាទៅវិញទៅមក អភិវឌ្ឍន៍គម្រោងបន្ថែម ពង្រឹងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរឡើង៕