ស្ថាបនិក FTX លោក Sam Bankman-Fried ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទក្លែងបន្លំ និងសមគំនិតលួចលុយប្រមាណ 8 ពាន់លានដុល្លារពីអតិថិជនដែលបានទិញលក់ប្តូររូបិយប័ណ្ណគ្រីបតូរបស់លោក

ស្ថាបនិក FTX លោក Sam Bankman-Fried ត្រូវគេរកឃើញថាមានពិរុទ្ធភាពពីបទក្លែងបន្លំ និងសមគំនិតលួចលុយប្រមាណ 8 ពាន់លានដុល្លារពីអតិថិជនដែលបានទិញលក់ប្តូររូបិយប័ណ្ណគ្រីបតូ ដែលបានក្ស័យធនកាលពីឆ្នាំ 2022 របស់លោក ដែលជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយ នៅក្នុងកំណត់ត្រាទីផ្សារជួញដូរភាគហ៊ុន បន្ទាប់ពីតុលាការសហព័ន្ធ Manhattan បានចេញដីកាកាត់ទោសមហាសេដ្ឋីវ័យ 31 ឆ្នាំរូបនេះលើករណីចំនួនប្រាំពីរ ហើយលោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូត ដល់ 110 ឆ្នាំ ក្រោយតុលាការធ្វើការវិនិច្ឆ័យទោសនៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2024។

# ប្រភព Reuters News
# សម្រួលដោយ លឹមហួយ