Zillion

រូបភាពប៉ុន្មានសន្លឹករបស់លោក Km Jung Un ជាមួយនឹងកូនស្រីវ័យ៩ឆ្នាំ បានធ្វើឲ្យពិភពលោកមានសំណួរនិងចំលើយជាច្រើន

Mor Ha Nokor

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនកាលពីថ្ងៃសៅរ៍នេះបានបង្ហាញដល់ពិភពលោកតាម រយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានចេញនូវរូបភាពប៉ុន្មានសន្លឹកជាលើកដំបូងរបស់លោកជាសាធារណៈ ជាមួយនឹងកូនស្រីអាយុ៩ឆ្នាំរបស់លោក ដែលមានឈ្មោះថា Ju Ae ដើម្បីចុះទៅពិនិត្យមើលនូវអ្វីដែលអ្នកជំនាញបាននិយាយថាជាមីស៊ីលផ្លោងអន្តរទ្វីប(ICBM) ។ កូរ៉េខាងជើងបាននិយាយថា កាំជ្រួចដែលបានបាញ់កាលពីថ្ងៃសុក្រពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង គឺជាប្រភេទ Hwasong-17 ដែលជាគ្រាប់រ៉ុក្កែតដ៏ធំដែលអាចបាញ់ក្នុងរយៈចំងាយឆ្ងាយ។ នៅពេលដែលរូបភាពទាំងអស់នេះផ្សព្វផ្សាយចេញមកគឺមានសំណួរជាច្រើនបានលើកឡើងថា៖ តើវត្តមានរបស់នាងតូចវ័យ៩ឆ្នាំនៅពេលនេះមានន័យយ៉ាងណា? តើនាងអាចជាអ្នកស្នងតំណែងរបស់លោកគីមឬយ៉ាងណា? តើក្មេងស្រីអាយុប្រហែល៩ឆ្នាំ ត្រូវធ្វើអ្វីខ្លះជាមួយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឬទេ? លោក Yang Moo-jin នាយកសាកលវិទ្យាល័យ North Korean Studies នៅភាគខាងត្បូង ក៏បានកត់សម្គាល់ឃើញពីភាពលំអៀងក្នុងស្រុកទេសកូរ៉េខាងជើង ដោយសារតែលោកគីមបានអួតបង្ហាញនូវរូបភាពដ៏កម្រជាមួយនឹងកូនស្រីរបស់លោក។ ហើយលោក Yang បានប្រាប់ទូរទស្សន៍ Global News របស់កាណាដាថា លោក Kim ហាក់មានចេតនាចង់បង្ហាញពីស្ថានភាពគ្រួសាររបស់លោកថា លោកជាមនុស្សល្អ មានស្ថេរភាពសង្គម ហើយបង្ហាញថារូបលោកជាមេដឹកនាំដែលមានភាពសាមញ្ញច្រើន៕

សម្រួលអត្ថបទ៖ សុផារិន្ទ
ប្រភព៖ CNN