អារ៉ាប៊ីសាអូឌីត ជាសមាគមបាល់ទាត់តែមួយគត់ ដែលបានធ្វើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ 2034

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីត គឺជាសមាគមបាល់ទាត់តែមួយគត់ ដែលបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ 2034 នៅមុនពេលថ្ងៃផុតកំណត់មកដល់ បន្ទាប់ពី FIFA បានអញ្ជើញដៃគូមកពីទ្វីប អាស៊ី និងអូសេអានី ដើម្បីប្រកួតត្រឹមថ្ងៃទី 31 ខែតុលា តែប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារបានបង្ហាញថា ខ្លួននឹងមិនធ្វើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតនោះទេ ដោយទុកឲ្យអារ៉ាប៊ីសាអូឌីតជាបេក្ខភាពតែមួយគត់។

# ប្រភព Reuters News
# សម្រួលដោយ លឹមហួយ