ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខបុគ្គលិកនៃមជ្ឃមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នាពេលនេះឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ ដែលបម្រើការក្នុងមជ្ឃមណ្ឌល និងបានធ្វើការកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលបានខិតខំបំពេញភារកិច្ចបានល្អនាពេលកន្លងក ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងផ្តាំផ្ញើរសូមឲ្យមន្ត្រីគ្រប់រូបចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិទាំងឡាយក្នុងមជ្ឃមណ្ឌល ឲ្យនៅស្ថិតស្ថេរ ដូចជាសម្បត្តិផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នាផងដែរ ។

សូមបញ្ជាក់ថា ៖ តាំងពី 2017-2023  មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលបានចំនួន  ៩៤វគ្គ សិក្ខាកាមសរុប ២ ៦១៥នាក់ ស្រី ៩៤០ នាក់ ក្នុងនោះកសិករចំនួន ១ ២៤១នាក់ ក្រៅពីនោះភាគច្រើនជាគណកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ ) ៕