សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី សេវាផ្តល់ព័ត៌មានព្រមានជាមុន និងព្យាករណ៍ផ្អែកលើ បាតុភូតធាតុអាកាសធ្ងន់ធ្ងរនិងផលប៉ះពាល់

សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី សេវាផ្តល់ព័ត៌មានព្រមានជាមុន និងព្យាករណ៍ផ្អែកលើ បាតុភូតធាតុអាកាសធ្ងន់ធ្ងរ និងផលប៉ះពាល់ថ្ងៃ៣០ តុលា ដល់ ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយអង្គការប៉ាដិកកម្ពុជា ក្រោមកិច្ចសហការក៏ដូចជាការជួយគាំទ្ររបស់មជ្ឈមណ្ឌលត្រៀមបង្ការ គ្រោះ មហន្តរាយអាស៊ី (ADPC) ដល់ អង្គការឧតុនិយមពិភពលោក (WMO) ក្នុងការពង្រឹងសមត្ថភាព ដល់មន្ត្រីបច្ចេកទេស មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមានពីឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមនិងមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរ៉ែ និងថាមពល សាស្ត្រាចារ្យនិងនិសិ្សតសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាកបាទក្រហមកម្ពុជា ក្រសួង សាធារណៈការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងគណកម្មាធិការទន្លេមេគង្គនិង ស្ថាប័នពាក់ព័ន្ធនានា។
គោលបំណងក្នុងការជួយ ពង្រឹងដល់យន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធខ្លាំងថែមទៀតទៅលើប្រព័ន្ធព្យាករណ៍ផ្អែក លើកផលប៉ះពាល់ និងប្រព័ន្ធប្រកាសឱ្យដឹងមុខនៅកម្ពុជា
រំលេចថាសមត្ថភាពរបស់សិក្ខាកាមនឹងត្រូវបានពង្រឹងតាមរយៈ វគ្គបណ្តុះបណ្តាលដ៏មានសារៈប្រយោជន៍នេះ ដើម្បីរួមចំណែកក្នុងការលើកកម្ពល់ក៏ដូចជាការកែលំអ នូវប្រព័ន្ធព្យាករណ៍និងជូនដំណឹងព្រមានទុកជាមុន នៅកម្ពុជាឱ្យបានកាន់តែមានប្រសិទ្ធភាពជា ប្រយោជន៍ដល់ស្ថាប័នជាតិ និងសហគមន៍ក្នុងការរៀបចំផែនការក្នុងការត្រៀមលក្ខណៈរបស់ខ្លួន ដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ចសង្គម និងទ្រព្យ សម្បត្តិរបស់ប្រជាសហគមន៍។

ថ្លែងបើកនាឱកាសនោះឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ បានលើកឡើងថា វគ្គ បណ្តុះបណ្តាល ផ្តោតជាសំខាន់ទៅលើ «សេវាផ្តល់ព័ត៌មាន ជាមុន និងព្យាករណ៍ ផ្អែកលើផលប៉ះពាល់ការ ទំនាក់ទំនងក្នុងការផ្ដល់ព័ត៌មានព្រមានជាមុន និងការជូនដំណឹងព្រមានទុកជាមុនទូទៅ ហើយត្រូវបានគេរំពឹងថានឹងមានការចូលរួមដោយតំណាងស្ថាប័នពាក់ព័ន្ធ បន្ថែមពីលើអ្នកព្យាករណ៍ ប្រតិបត្តិការ។ឯកឧត្តមបន្តថា សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់រយៈពេលប្រាំថ្ងៃនេះ សង្ឃឹមថា សិក្ខាកាមនឹងទទួលបាន

នូវចំណេះដឹង និងជំនាញចុងក្រោយបង្អស់ លើការព្យាករណ៍បាតុភូតធាតុអាកាសធ្ងន់ធ្ងរ និងការផ្ដល់ព័ត៌មានព្រមានជាមុន ក៏ដូចជាការព្យាករណ៍ផ្អែកលើផលប៉ះពាល់ និងការផ្តល់ព័ត៌មានព្រមានទុកជាមុនទូទៅ ។
ឯកឧត្តមបន្តថាសិក្ខាសាលានេះនឹងផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃដល់សិក្ខាកាមទាំងអស់ នឹងផ្ដល់នូវការរៀនសូត្រពីគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីកែលម្អ នូវសេវាព្យាករណ៍បាតុភូតធាតុអាកាសនិងការជូនដំណឹងព្រមានជាមុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញដល់ការផ្តួចផ្តើមសិក្ខាសាលារបស់ អង្គការដៃគូនេះ ក៏ដូចជាទីភ្នាក់ងារផ្តល់ការគាំទ្រនិង ជំនួយនានា តាមរយៈការសម្របសម្រួលរបស់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ដែល បានយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅកម្ពុជា និង សូមឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយជោគជ័យនិងមានប្រសិទ្ធភាព។