ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តមឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្សង់ទីន ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំង

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជ ហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Gustavo Alberto Martino ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្សង់ទីន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ អាហ្សង់ទីនប្រចាំព្រះរាជាណាចក្រកម្ពុជា ។



អត្ថបទ-រូបភាព៖ ទទក