ក្រោមម្លប់ដ៏ត្រជាក់​ នៃសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ

ឯកឧត្តម ជាប ដាវុធ  អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលទទួលបន្ទុកយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាលបានថ្លែងថា ក្រោមម្លប់ដ៏ត្រជាក់​ នៃសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស នៅសព្វថ្ងៃនេះ។

ឯកឧត្តមជាបដាវុធ បានថ្លែងដូចនេះក្នុងខណៈអញ្ជើញជួបសំណេះសំណាលជាមួយសិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ 2023 មកពីសាលាវិទ្យាល័យហ៊ុនសែនបានដាវនិងវិទ្យាល័យពាមឧកញ៉ាអុងស្ថិតក្នុងក្រុងអរិយក្សត្រខេត្ត​កណ្តាល នាព្រឹកថ្ងៃទី២៦ តុលា ២០២៣។
ឯកឧត្តមជាបដាវុធ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន។

ឯកឧត្តមបានរំលឹកថា ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែងក្នុងកំឡុងពេលការរាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានស្វែងរកជំនួយ និងទិញថ្នាំវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ និងបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិតខ្ទប់ រាប់ពាន់គ្រួសារ។ ឯកឧត្តមជាបដាវុធបានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុល្វាឯម ឲ្យខិតខំសិក្សារៀនសូត្របន្ថែមទៀតដើម្បីឲ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ដេីម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ​ ឲ្យកាន់តែរីកចម្រេីនជាបន្តទៀត។

តាមរបាយការណ៍របស់លោកចាន់តារាអភិបាលក្រុងអរិយក្សត្របានបញ្ជាក់ថាក្នុងឆ្នាំសិក្សា 2022.2023 វិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុងមានសិស្សត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន 175 នាក់និងវិទ្យាល័យហ៊ុនសែនបានដាវចំនួន 89 នាក់ក្រោមការជួយឧបត្ថម្ភយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្ឋតាមរយៈឯកឧត្តមជាបដាវុធបានខិតខំយកចិត្តទុកដាក់ឧបត្ថម្ភក្នុងការបង្រៀននិងធ្វើការបំប៉នដល់សិស្សថ្នាក់ទី 12 ដើម្បីត្រៀមប្រឡងយកសញ្ញាបត្រទុតិយភូមិដែលក្នុងនោះមានការបំប៉នសម្រួចយកនិទ្ទេស a ចំនួន 18 សប្តាហ៍។ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន 10 សប្តាហ៍ ។ឱកាសនោះដែរឯកឧត្តមជាតិដាវុធបាននាំយកនូវថវិការបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជូនដល់ប្អូនៗសិស្សដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្នុងម្នាក់ៗថវិការ១០ម៉ីនរៀនលោកគ្រូអ្នកគ្រូដែលអញ្ជើញចូលរួមក្នុងម្នាក់ៗថវិកា 10 ម៉ឺនរៀល។