ព្យុះ Otis បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 27 នាក់

រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះ Otis បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 27 នាក់ បន្ទាប់ពីព្យុះដ៏កំណាចនេះបានវាយប្រហារម៉ិកស៊ិក បង្កឲ្យជន់លិចផ្លូវថ្នល់ បំប៉ើងដំបូលផ្ទះ និងសណ្ឋាគារ ព្រមទាំងបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងលិចទឹក និងកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវអាកាស ជាពិសេសបានបង្កឲ្យខូចខាត ទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រ Acapulco អស់ប្រាក់រាប់ពាន់លានដុល្លារ។

# ប្រភព CNA  News
# សម្រួលដោយ លឹមហួយ