ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Yoshihisa Kainuma ប្រធាន/អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Yoshihisa Kainuma ប្រធាន/អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន មីនេបៀមីត្សូមី ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា តាមរយៈការផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានអបអរសាទរ ចំពោះការជោគជ័យរបស់ក្រុមហ៊ុន មីនេបៀមីត្សូមីក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា។