ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមពិធីប្រារព្ធខួប ១៥ ឆ្នាំ ថ្ងៃបង្កើត អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីប្រារព្ធខួប ១៥ ឆ្នាំ ថ្ងៃបង្កើត អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ថ្លែងសន្ទរកថារប់ស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲដឹងថា ការរៀបចំខួប១៥ឆ្នាំ គឺជាការរំឭកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ ដែលជាសក្ខីកម្មប្រកបដោយអត្ថន័យ យ៉ាងជ្រាលជ្រៅ ដែលបានរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាន ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ដែលបានខិតខំប្រឹងប្រែងតស៊ូឆ្លងកាត់រាល់ ការប្រែប្រួលដ៏ស្មុគស្មាញ នៃសភាពការណ៍ជាតិ អន្តរជាតិជាបន្តបន្ទាប់ បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើនលើ វិស័យនយោបាយ និងកិច្ចការបរទេសយោធា ជូនកងយោធពលខេមរភូមិន្ទ។

តាមរយៈការទស្សនាវីដេអូ និងរបាយការណ៍របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសសម្រេចបានភារកិច្ចស្នូលរបស់ខ្លួននៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកគួរកត់ សម្គាល់ តួយ៉ាងការសិក្សាស្រាវជ្រាវ និងកសាងផែនការនយោបាយ យុទ្ធសាស្ត្រវិស័យការពារជាតិ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជា ធ្វើការអភិវឌ្ឍន៍ឯកសារកសាងនយោបាយការពារជាតិ រួមមាន សៀវភៅសការពារជាតិ និងឯកសារពាក់ព័ន្ធ, ការអនុវត្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយោធា ជាមួយប ណ្តាប្រទេសជាមិត្តតាមរយៈធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើឆាកអន្តរជាតិ នៅក្នុងក្របខ័ណ្ឌទ្វេភាគី ព ហុភាគី និងយន្តការសន្តិសុខក្នុងតំបន់ និងអន្តរជាតិ, ការទំនាក់ទំនងធ្វើការងារដែលពាក់ព័ន្ធនឹងកិច្ចការងារអា ស៊ានលើវិស័យការពារជាតិ សម្របសម្រួលលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិក្នុងកិច្ចការពារសន្តិ សុខការពារជាតិ និងកិច្ចការបរទេស ដែលទាក់ទងនឹងវិស័យការពារជាតិ, ធ្វើការសម្របសម្រួលជាមួយបណ្តា ក្រសួង ស្ថាប័ន និងអាជ្ញាធរ ដែលពាក់ព័ន្ធនឹងយុទ្ធសាស្ត្រការពារជាតិ ដើម្បីកសាងនយោបាយសន្តិសុខ និង ការពារជាតិប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តឲថា ជាមួយគ្នានេះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្របសម្រួលការងារសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្តបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង និងប៉ៃលិន, ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ, ការទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងកិច្ចការមនុស្សធម៌ និងសង្គមនៅមូលដ្ឋានទៀតផង។ សមិទ្ធផលទាំង អស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ការពារសន្តិភាព ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស, ស្ថិតស្ថេរគ្រប់កាលៈទេសៈ និងបានបង្ហាញពីសមត្ថភាពថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងនាយទាហាន នាយទាហានរង និងពលទាហាននៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេស ក្នុងការរៀបចំផែនការសកម្មភាពការងា រួមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមាន ការចូលរួមគាំទ្រពីស្ថាប័នចំណុះក្រសួងការពារជាតិ កងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានក្នុងស្មារតីឆន្ទៈរួម ដើម្បី ឧត្តមប្រយោជន៍នៃប្រទេសជាតិប្រកបដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងនោះវិស័យការបរទេសបានកំណត់ច្បាស់នូវគោលដៅយុទ្ធសាស្ត្រ គឺបន្តពង្រឹងការអនុវត្ត នយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ ក្នុងកិច្ចការពារ និងជម្រុញបង្កើនផលប្រយោជន៍ស្នូលរបស់ជាតិ, ការកសាងមិត្តភាពកិច្ចសហប្រតិបត្តិការប្រសើរជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរ ជាតិនានា ព្រមទាំងការចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងសកលលោក ស្របតាមអភិក្រម “រក្សាចាស់ បង្កើតថ្មី”។