ពិធីបើក ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច-ការពារជាត វៀតណាម-កម្ពុជា ២០២៣

ក្នុងឱកាសចូលរួមអបអរសាទរ ខួបលើកទី ៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និង ទិវាថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ ( ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣) ក្រសួងការពារប្រទេស និង ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាមួយ ក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា រៀបចំតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និង ការពារជាតិ វៀតណាម-កម្ពុជាឆ្នាំ ២០២៣ ( VIDEX 2023) ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញជាធិបតីភាពពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ គណៈប្រតិភូក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាវត្តមានឯកឧត្តម លោកជំទាវ តាមស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។