ឯកឧត្តម ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល នៅទីស្តីការក្រសួង

នារសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute – GGGI) ដឹកនាំដោយកញ្ញា Shomi Kim តំណាង GGGI ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ក្នុងជំនួបនេះបានលើកឡើងអំពី គម្រោងដែលវិទ្យាស្ថានបាន និងកំពុងសិក្សា ក៏ដូចជាគម្រោងកំពុងអនុវត្ត និងគ្រោងនឹងអនុវត្តនៅកម្ពុជានាពេលខាងមុខ៕