Zillion

ប្រទេសម៉ិកស៊ិកបង្ហាញនូវក្បួនដង្ហែរដើម្បីប្រារព្ធខួបបដិវត្តន៍អំឡុងឆ្នាំ ១៩៩០-១៩១៧

Mor Ha Nokor

សត្វសេះរាប់រយក្បាលនិងក្រុមតួអង្គសម្តែងសម្រាប់សម័យកាលមុនបានចូលរួមដើរជាក្បួនតាមផ្លូវនៃទីលានដ៏សំខាន់នៃទីក្រុងម៉ិកស៊ីកូ ដើម្បីអបអរសាទរខួបនៃការផ្ទុះឡើងនៃបដិវត្តម៉ិកស៊ិកឆ្នាំ 1910-1917 ។ ពិធីរំលឹកខួបលើកទី 112 នៃថ្ងៃបដិវត្តន៍ម៉ិកស៊ិកនេះ គឺមានការចូលរួមពីកងទ័ព កងទ័ពអាកាស កងទ័ពជើងទឹក ឆ្មាំជាតិ ក៏ដូចជាសមាគមជនស៊ីវិលផងដែរ។ លោកប្រធានាធិបតី Andrés Manuel López Obrador បានសង្កត់ធ្ងន់លើមេរៀនទាំងឡាយដែលបានមកពីការបដិវត្តន៍នេះ។ លោកបានមានប្រសាសន៍ថា “បដិវត្តន៍បានបង្រៀនយើងនូវមេរៀនជាច្រើន ប៉ុន្តែមានមេរៀនធំៗចំនួនពីរដែលយើងត្រូវតែរៀនតាមមានទីមួយគឺរបបផ្តាច់ការ ឬរបបផ្តាច់ការមិនធានាសន្តិភាព ឬសន្តិភាពសង្គមនោះទេ។ កងឆ្មាំជាតិត្រូវបានគេដាក់បន្ថែមទៅក្នុងក្បួនដង្ហែរយោធានៅឆ្នាំនេះ បន្ទាប់ពីព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិកបានអនុម័តច្បាប់ប្រគល់ការគ្រប់គ្រងឆ្មាំជាតិដែលទើបបង្កើតឡើងរបស់ប្រទេសនេះទៅឱ្យយោធានៅក្នុងខែកញ្ញាវិញ។ នៅពេលដែលឆ្មាំជាតិត្រូវបានបង្កើតឡើងក្រោមកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងឆ្នាំ 2019 ក៏វាត្រូវបានគេដាក់នៅក្រោមការគ្រប់គ្រងរបស់ជនស៊ីវិលដែរ។ ប៉ុន្តែការហ្វឹកហ្វឺននិងជ្រើសរើសបុគ្គលិកភាគច្រើនត្រូវបានធ្វើឡើងពីផ្នែកខាងក្នុងនៃជួរកងទ័ព។ ខណៈដែលអ្នកនយោបាយបក្សប្រឆាំងបានត្អូញត្អែរអំពីវត្តមានរបស់ឆ្មាំជាតិក្នុងការងារនៃស្ថាប័នប៉ូលីស ដែលមានអ្នកចូលរួមក្នុងពិធីខួបនេះខ្លះ ត្រូវបានចាត់ទុកថាវាជាធនធានតែមួយគត់ដើម្បីដោះស្រាយបញ្ហាអសន្តិសុខ។ ថ្ងៃទី20ខែវិច្ឆិកានេះគឺជាថ្ងៃដែល លោក Francisco I. Madero បានអំពាវនាវឱ្យមានការផ្តួលរំលំមេដឹកនាំផ្តាច់ការលោក Porfirio Diaz ។ នៅឆ្នាំ 1911 លោក Diaz បានភៀសខ្លួន ហើយលោក Madero ត្រូវបានជ្រើសរើសជាប្រធានាធិបតីប៉ុន្តែការបះបោរនិងការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមក៏បានអូសបន្លាយសង្រ្គាមរហូតដល់ឆ្នាំ 1917 តែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ