ឯកឧត្តម នេត្រ ភក្ត្រា៖ គោលដៅក្រសួងព័ត៌មាន គឹផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះ

ឯកឧត្តម នេត្រ ភក្ត្រា៖ គោលដៅក្រសួងព័ត៌មាន គឹផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះ
ក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសអោយបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះរបស់ ក្រសួងព័ត៌មាន រួមមាន App ក្រសួងព័ត៌មាន ដែលមានអ្នកគាំទ្រ រាប់មុឺន នាក់ ប្រពន្ធ័ទំនាក់ទំនងសង្គម Facebook Telegram គេហទំព័រ និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត របស់វិទ្យុជាតិ ទូរទស្សន៍ជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវបានលើកមកពិភាក្សាគ្នាក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារព័ត៌មានជាភាសាបារាំង ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារព័ត៌មានជាភាសាបារាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម សរ មុយលី រដ្ឋលេខាធិការ ទទួលបន្ទុក៖ ដឹកនាំនិងសម្របសម្រួលកិច្ចការងារនិពន្ធ និងផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង របស់ អគ្គ-នាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តម សរ ម៉ុយលី ក៏ជួយរដ្ឋមន្ត្រីលើការងារ នៃសមាជិកសមាគមនៃប្រទេសនិយាយភាសាបារាំង ជួយរដ្ឋមន្ត្រីលើការងារតាមដាន ឆ្លើយតប និងបំភ្លឺរាល់ការចុះផ្សាយដែលខុសពីការពិត របស់សារព័ត៌មានជាភាសាបារាំង, ដឹកនាំនិងបណ្តុះបណ្តាលធនធានមនុស្សផ្នែកផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ។
អត្ថបទ-រូបភាព៖ ទទក