Zillion

ប៉ូលីសប៉េរ៉ូបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរារាំងក្រុមបាតុករដែលព្យាយាមចូលទៅកាន់វិមានរដ្ឋាភិបាល

Mor Ha Nokor

ប្រជាពលដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅក្នុងរដ្ឋធានីប្រទេសប៉េរ៉ូចាប់ពីថ្ងៃអាទិត្យនេះ ដើម្បីបប្រឆាំងនឹងរដ្ឋាភិបាលប៉េរូដែលក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Pedro Castilo។ ស្ថិតនៅទីតាំងមួយកន្លែងក្រុមប៉ូលីសបង្រ្កាបកុប្បកម្មបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលព្យាយាមចូលមកបិទផ្លូវនានា និងនៅជុំវិញបរិវេណវិមានរដ្ឋាភិបាលដែលជាផែនការគ្រោងទុកជាស្រេចរបស់ពួកគេ។ នៅពេលដែលក្រុមបាតុករបានព្យាយាមទៅដករបាំងរារាំងទាំងនោះ ពួកគេក៏បានរងនូវការបង្រ្កាបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់ក្រុមប៉ូលីស។ ការធ្វើបាតុកម្មនេះបានរៀបចំឡើងមួយថ្ងៃមុន ក្រោមការដឹកនាំរបស់អង្គការ Organization of American States ឬ (OAS) ដែលពួកគេបានជួបគ្នាជជែកក្នុងសម័យប្រជុំរដ្ឋសភា ដើម្បីស្នើសុំឲ្យមានការបណ្តេញលោកប្រធានាធិបតី Castilo ចេញពីតំណែង។ មុនពេលប្រលូកក្នុងឆាកនយោបាយ លោកប្រធានាធិបតី Castilo គឺជាអតីតគ្រូបង្រៀននៅទីជនបទ និង ទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីប៉េរ៉ូ ដោយលោកធ្លាប់បានសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថានឹងអភិវឌ្ឍន៍វិស័យអប់រំ តំហែទាំសុខភាព និងវិស័យ ផ្សេងៗទៀត។ប៉ុន្តែនៅក្នុងជីវិតប្រលូកឆាកនយោបាយឆ្នាំដំបូងលោកត្រូវបានគេមើលឃើញថាទទួលបានស្ថានភាពចលាចលឥតឈប់ឈរដោយសមាជិកគណៈរដ្ឋមន្ត្រីស្នើឲ្យមានផ្លាស់ប្តូរជាច្រើនដងហើយលោក Castillo បានបញ្ឈប់ការចោទប្រកាន់នូវបញ្ហាប្រឈមចំនួនពីរ។ សូមបញ្ជាក់ថាអាណត្តិរបស់លោកប្រធានាធិបតី Castillo មិនទាន់បញ្ចប់ទេ រហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ខាងមុខ៕

សម្រួលអត្ថបទ៖ សុផារិន្ទ