ការងារជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់នៅតែបន្តនៅលីប៊ីខណៈតួលេខមនុស្សស្លាប់កើនដល់ជាង១១ម៉ឺននាក់

បុគ្គលិកសង្គ្រោះបន្ទាន់នៅតែបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេកាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយដែលបានបំផ្លាញទីក្រុង Derna ភាគខាងកើតនៃប្រទេសលីប៊ី។
ស្ថានភាពនេះគឺវាមានរយៈពេលជិតមួយសប្តាហ៍ហើយចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទំនប់ទឹកចំនួនពីរនៅលើភ្នំក្នុងទីក្រុង Derna បានបាក់រលំនិងបញ្ជូនជញ្ជាំងទឹកកម្ពស់ពីរជាន់យ៉ាង គំហុកចូលទៅក្នុងទីក្រុង និងបានបោកបក់សង្កាត់ទាំងមូលហូរហៀរដូចជាសមុទ្រដូច្នោះដែរ។ មកដល់ ពេលនេះយ៉ាងហោចណាស់មនុស្ស១១ម៉ឺន៣០០នាក់បានស្លាប់ និង៣ម៉ឺននាក់ទៀតត្រូវភៀសខ្លួន។
ទីភ្នាក់ងារអឌ្ឍចន្ទក្រហមលីប៊ីនិយាយថា មនុស្សជាង១ម៉ឺននាក់នៅតែបាត់ខ្លួននៅឡើយ។ជាប្រទេស សម្បូរដោយធនធានប្រេងត្រូវបានបែងខ្ញែករវាងរដ្ឋបាលជាគូប្រជែងនឹងគ្នាតាំងពីឆ្នាំ២០១៤មកម៉្លេះជាមួយនឹងរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៅទីក្រុងទ្រីប៉ូលីនិងអាជ្ញាធរជាគូប្រជែងដែលស្ថិតនៅភាគខាងកើតទីក្រុង Derna ផងដែរ។ រដ្ឋាភិបាលប្រឆាំងទាំងពីរ ដែលបែកបាក់គ្នាយ៉ាងយូរដោយ ជម្លោះស៊ីវិលនិងសង្រ្គាមបានព្យាយាមតស៊ូស្វិតស្វាញដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលមិនធ្លាប់កើតឡើងបែបនេះ និង ជាកំណត់ត្រាថ្មីរបស់ពួកគេផងដែរ៕
សម្រួលដោយ៖ សុផារិន្ទ