ទស្សនកិច្ចផ្លូវការ៦ថ្ងៃរបស់លោក Kim ទៅជួបលោក Putin កំពុងបង្កើនស្ថានភាពព្រួយបារម្ភរបស់លោកខាងលិច

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនពេលនេះកំពុងធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៦ថ្ងៃហាក់បង្កឱ្យមានការព្រួយបារម្ភជាសកលស្តីអំពីកិច្ចព្រមព្រៀងផ្ទេរអាវុធរវាងប្រទេសទាំងពីរដែលធ្វើឲ្យលោកខាងលិចជាប់គាំងជាមួយនឹងបញ្ហាប្រឈមនានា។ 

  រថភ្លើងភ្លើងពិសេសរបស់លោក គីម បានចេញដំណើរទៅតាមសំឡេងនៃបទចម្រៀងដើរក្បួន ស្នេហាជាតិរបស់រុស្សីដែលមានចំណងជើងថា “លាហើយស្លាវីនកា ឬ Farewell of Slavianka” នៅចុងបញ្ចប់នៃពិធីលាគ្នានៅឯស្ថានីយ៍រថភ្លើងក្នុងទីក្រុង Artyom ដែលជាទីក្រុងនៅឆ្ងាយនៃខាងកើត ប្រទេសរុស្ស៊ីចម្ងាយប្រហែល 200 គីឡូម៉ែត្រពីព្រំដែនជាមួយកូរ៉េខាងជើងផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់រួមទាំងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov និងអភិបាលតំបន់ Primorye លោក Oleg Kozhemyako មានវត្ត មាននៅក្នុងពិធីនេះ ដែលមានក្រុមតន្រ្តីយោធារុស្ស៊ី លេងភ្លេងជាតិកូរ៉េខាងជើងនិងរុស្ស៊ីរួមគ្នា។វាជាដំណើរទៅក្រៅប្រទេសរបស់លោកគីមទៅរុស្ស៊ីលើកនេះគឺជាដំណើរទស្សនកិច្ចយូរបំផុតរបស់លោកចាប់តាំងពីលោកឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១មក។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាលោក គីម ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងព្យុងយ៉ាងនៅរសៀលថ្ងៃច័ន្ទនេះ ម៉ោងនៅកូរ៉េខាងជើង៕ 

សម្រួលដោយ៖ សុផារិន្ទ