កាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយមាស ១ និងសំរឹទ្ធ១ ជាប្រវត្តិសាស្ត្រដំបូងក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី

អត្តពលិកកាយសម្ព័ន្ធកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធ១ គ្រឿងពីការប្រកួត កីឡា កាយសម្ព័ន្ធ ជើងឯកអាអេរ៉ូប៊ិកអាស៊ី លើកទី៨ ពីថ្ងៃទី១៣-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ខណៈមេដាយមាស និងសំរឹទ្ធ១គ្រឿងនេះ ត្រូវ បានអ្នកជំនាញចាត់ទុកថាជាប្រវត្តិសាស្ត្រដំបូងប្រកបដោយមោទនភាពជាតិ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែល ជា ប្រធានប្រតិភូដឹកនាំបានបញ្ជាក់ពីប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា មេដាយមាស១វិញ្ញាសា ដែលអត្តពលិកកម្ពុជាដណ្តើមបាន គឺលើវិញ្ញា សាទ្រី យ៉ូសម្តែងជាក្រុម ដោយកីឡាការិនី៣រូប មានកីឡាការិនី ស៊ីវ ចន្ថា, កីឡាការិនី ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា រីឯកីឡាការិនី សួស ស្រីពៅ ដណ្តើមបានមេដាយ សំរឹទ្ធ ១គ្រឿង លើវិញ្ញាសាឯកត្តជននារី (Senor IW)។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ជើង ឯកអាស៊ីនេះ មាន១៤ប្រទេសចូលរួម ដោយសមិទ្ធផលមេដាយមាស និងសំរឹទ្ធ១គ្រឿង ដែល អត្តពលិកកាយសម្ព័ន្ធកម្ពុជាដណ្តើមបាន នាពេលនេះ គឺសហព័ន្ធមានការដាក់ចេញនូវផែន ការ យុទ្ធសាស្ត្រច្បាស់លាស់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីមួយនេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រីក៏បានទាក់ទងផ្តល់ការលើកទឹកចិត្តជានិច្ច ដល់ចៅៗ កីឡាករ កីឡាការិនី ផងដែរ។

ឯកឧត្តម ណយ ផាណា គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «មេដាយមាសនេះ សម្រាប់ ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជាយើង នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ ក្នុ ងអាស៊ី ហើយគឺជាមោទនភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ជាតិ។ យើងខ្ញុំក៏សូមកោតសរសើរ ចំពោះគ្រូបង្វឹក គ្រូជំនួយ រួមទាំងកីឡាករ កីឡាការិនីទាំងអស់ ដែលយើងបានរួមគ្នាខិត ខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទើបយើងទទួលបានលទ្ធផលល្អ ដូចពេលនេះ»។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជាផ្នែកអាអេរ៉ូប៊ិកបានចូលរួមប្រកួត លើ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស (IM), ឯកត្តជននារី (IW), ទ្រីយ៉ូ (TRIO) និងក្រុម ដោយ កម្ពុជា មាន សមាសភាពកីឡាការិនី៧នាក់ និងកីឡាករម្នាក់ និងប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ សរុប ១១នាក់៕