រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជេីញជាធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន

 

ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជេីញជាធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា (CJDS ) នារសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា ។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ជូនពីការៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដេីម្បីពង្រឹង និបង្កេីនសមត្ថភាព អ្នកសារព័ត៌មានអោយកាន់តែមានភាពរឹងមាំនិងប្រសិទ្ធិភាពខ្ពស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ ៕ រូបភាព៖ ទទក