ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកគ្រោងនឹងប្រកាសផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន នៅសប្តាហ៍ក្រោយ ខណៈលោកជូនដំណឹងថាលោកប្រធានាធិបតី Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅសេតវិមាន ហើយលោក Zelenskiy ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំសភា មកពីគណបក្សនយោបាយទាំងពីររបស់អាម៉េរិកផងដែរ។
# ប្រភព Reuters News
# សម្រួលដោយ លឹមហួយ