មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចរោងចក្រផលិតយន្តហោះចម្បាំងនៅក្នុងប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចដ៏កម្រមួយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការភ័យខ្លាចថា អាចពង្រឹងយោធារុស្ស៊ីនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានជួបមេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃពុធ ដើម្បីភាក្សាគ្នាអំពីបញ្ហាយោធា និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ហើយនៅក្នុងនោះលោក គីម បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ។
ចាប់តាំងពីចូលដល់ប្រទេសរុស្ស៊ីតាមរថភ្លើងពាសដែករបស់គាត់កាលពីថ្ងៃអង្គារ លោក គីម បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយបានទៅទស្សនាទីតាំងសព្វាវុធ និងបច្ចេកវិទ្យា។ នៅថ្ងៃសុក្រ លោក Kim Jong Un បានទស្សនាកិច្ចរោងចក្រដំឡើងយន្តហោះចម្បាំងចុងក្រោយនៃប្រភេទយន្តហោះ Su-35 និងSu-57 ជំនាន់ទីប្រាំ”និងបានទស្សនាការហោះហើរសាកល្បង ។
លោក Denis Manturov មន្ត្រីជាន់ខ្ពស់រុស្សុី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានបង្ហាញរោងចក្រយន្តហោះឈានមុខគេមួយរបស់យើងទៅកាន់មេដឹកនាំប្រទេសកូរ៉េខាងជើង។ “យើងកំពុងមើលឃើញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការផលិតយន្តហោះ និងឧស្សាហកម្មផ្សេងទៀត ដែលមានលក្ខណៈស្រួចស្រាវ។
គួរជម្រាបថា សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ទំនាក់ទំនងមិត្តភាពរវាងលោក គីម និងលោក ពូទីន គឺជាកង្វល់ ហើយទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់អាវុធដល់រុស្ស៊ី ប៉ុន្តែមិនមានការប្រគល់អាវុធណាមួយត្រូវបានធ្វើឡើងនោះទេ។