រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំណែនាំពីរបៀបរបបការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្តនិងការងារផ្សេងៗ

 

ឯកឧឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំណែនាំពីរបៀបរបបការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត និងការងារផ្សេងៗ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គលក្រសួងព័ត៌មាន។
កិច្ចប្រជុំនាឱកាដនេះ ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួង ព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែល សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕


អត្ថបទរូបភាព៖ ទទក