សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យបណ្តាវិនិយោគិនចិនទៅបន្តការវិនិយោគ និងចាប់យកសក្តានុពលវិនិយោគនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពអញ្ជើញក្នុងពិធីសំណេះសំណាល និងពិសាអាហារពេលថ្ងៃត្រង់ជាមួយ សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្ម កម្ពុជា-ចិន នៅវេលាថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងប៉េកាំង នៃប្រទេសចិន។
នៅក្នុងពិធីឯកឧត្តម កាវ យុនឡុង (Gao Yunlong) អនុប្រធានគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណះប្រតិភូ ព្រមទាំងសភាពាណិជ្ជកម្មកម្ពុជា ។ អនុប្រធានគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មបានបង្ហាញសង្ឃឹមថា ជំនួបពេលនេះជាការពង្រឹងបន្ថែម នូវទំនាក់ទំនងកាន់តែខ្លាំងឡើងបន្ថែមទៀតសំរាប់បណ្តាវិនិយោគិនចិន និងកម្ពុជា។
សម្តេចធិបតីបានថ្លែងអំពីគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជនថា «ខ្ញុំបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ។ពន្លឿនការអភិវឌ្ឍន៍ជាតិ ដើម្បីសម្រេចបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យបណ្តាវិនិយោគិនចិនទៅបន្តការវិនិយោគ និងចាប់យកសក្តានុពលវិនិយោគនៅកម្ពុជា ។
អត្ថបទ៖ ទទក