មេដឹកនាំកូរ៉េខាងជើង បានអញ្ជើញលោក Vladimir Putin ទៅប្រទេសកូរ៉េខាងជើង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅប្រទេសរបស់លោក ដោយមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេក្នុងប្រទេសរុស្ស៊ី ដោយលោក Kim រំពឹងថានឹងអាចបន្តដំណើរទស្សនកិច្ចនៅរោងចក្រផលិតអាវុធរបស់រុស្ស៊ីទៀត។

# ប្រភព Reuters  News
# សម្រួលដោយ លឹមហួយ