លោកស្រីអ៊ុត គីមអេង ថ្លែងអំណរគុណសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត ក្រោយទទួលប្លង់ដីគាត់វិញ

ស្ត្រីម្នាក់ ឈរកាន់រូបថតនេះ ឈ្មោះ អ៊ុត គីមអង  នៅឃុំអូរបីជាន់  ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ  តែនាងនិងគ្រួសារតែងទៅរស់នៅរកស៊ីនៅប្រទេសថៃជាប្រចាំរហូតប្រសូត្របានបុត្រនៅស្រុកគេ ហើយដាក់ឈ្មោះកូននោះថាថៃឡង់ដ៍ទៀតផង។

នៅស្រុកកំណើតនាងមានម្ដាយជរានៅចាំផ្ទះនិងមានដីចំការប្រមាណជាងពីរ៉ៃ ដែលនៅក្បែរភូមិដ្ឋានរបស់នាង  ដីនេះម្ដាយនាងដាំដំណាំអាស្រ័យផលរៀងរាល់ឆ្នាំ ។

ជាអកុសលម្ដាយនាងបានទទួលមរណភាពកាលឆ្នាំ២០២១  ។ ក្រោយម្ដាយស្លាប់ស្រាប់តែដីចម្ការរបស់នាងដែលម្ដាយដាំដំឡូងរាល់ឆ្នាំស្រាប់តែក្លាយជាកម្មសិទ្ធអ្នកដទៃ  ដោយគេបែងចែកចេញជាបីប្លង់កាន់កាប់ដោយអ្នកថ្មីបីនាក់ ដោយសំអាងថាគេមានលិខិតកាន់កាប់ដែលទទួលស្គាល់ដោយភូមិឃុំដូចគ្នា។

បន្ទាប់ពីមានទុក្ខដោយមរណភាពម្ដាយ  នាងទទួលបានទុក្ខមួយត្រួតទៀតគឺបាត់ដីកេរ្ត៍របស់ម្ដាយ។ នាងក៏ខំព្យាយាមប្ដឹងតាមរយៈភូមិឃុំអស់រយៈពេលពីរឆ្នាំ ដេីម្បីទាមទារកយុត្តិធម៌យកដីកេរ្ត៍ម្ដាយមកវិញ  តែមិនអាចដោះស្រាយចេញ អ្នកស្រីអ៊ុតគីម អេង មិនសុខចិត្តក៏បានផ្សព្វផ្សាយបង្ហោះតាមបណ្តាញសង្គមស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំ ។

ក្រុមការងារពិសេសរបស់សម្តេចសម្តេចមហាបវរធិបតីហ៊ុន ម៉ាណតដែលមានឯកឧត្តមប៉ាន់ខែម ប៊ុនថនជានាយករងខុទ្ទកាល័យ បានដឹកនាំក្រុមការងារសហការណ៍ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យចុះពិនិត្យបន្ទាន់លើកករណីនេះ ហើយក៏បានអញ្ជើញភាគីដែលពាក់ពន្ធ័មកធ្វើការដោះស្រាយទល់មុខនៅសាលាឃុំអូរបីជាន់ ឆ្លងតាមការពិនិត្យផ្ទៀងផ្ទាត់ដោយល្អិតល្អន់ រកឃើញថា លិខិតកាន់កាប់របស់លោកស្រីអ៊ុត គីមអេងនិងម្តាយ ត្រឹមត្រូវពិតប្រាកដ ចំណែកលិខិតកាន់កាប់ភាគីម្ខាងទៀតពិតជាជាន់លើទីតាំងដីរបស់លោកស្រីអ៊ុតគីមអេងពិតប្រាកដមែន ដូច្នេះភាគីទាំងអស់ឯកភាពតាមក្រុមការងារបានសម្រេចនូវទ្ធផលដូចខាងក្រោម-

១-ប្រគល់ដីដែលទំនាស់នោះជូនលោកស្រីអ៊ុត គីមអេងកាន់កាប់ឡើងវិញ

២-ភាគីទាំងសងខាងប្រែក្លាយពីជម្លោះមកជាមិត្តភាពចាប់ដៃរាប់អានគ្នាឡើងវិញ

៣-ដោយទឹកចិត្តមិត្តភាពលោកស្រីអ៊ុត គីមអេងបានបរិច្ចាកដី១៤ម៉ែត្របណ្តោយ៤០អោយទៅភាគីដែលរងគ្រោះព្រោះទិញដីពីគេប៉ះលើដីរបស់គាត់

៤-អ្នកដែលបានយកដីនោះទៅលក់អោយគេបានសម្រេចកាត់ដីដែលជាកម្មសិទ្ធិរបស់ខ្លួនជូនទៅអ្នកដែលទិញតាមទំហ៊ំដែលខ្លួនបានលក់កន្លងមក។

ដោយសេចក្តីរំភើបរីករាយទទួលបានភាពយុត្តិធម៌លោកស្រីអ៊ុត គីមអេងបានសរសេរបង្ហោះតាមគណនីFacebook របស់ខ្លួនគោរណដឹងគុណសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត និងក្រុមការងារកាលពីថ្ងៃទី១១ ខែកញ្ញាដែលមានខ្លឹមដើមទាំងស្រុងដូចទៅ

ថ្ងៃចន្ទ័ ទី11 ខែកញ្ញា ឆ្នាំ 2023 ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ…!

នាងខ្ញុំ សុំលើកម្រាមដៃដប់សូមអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…នាយករដ្ឋន្រ្ដីថ្មីនៃកម្ពុជា🇰🇭🇰🇭🇰🇭!

និងថ្លែងអំណរអរគុណ ដល់ឯកឧត្ដមបណ្ឌិត បងប្រុស ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព

ថ្ងៃនេះ នាងខ្ញុំបានទទួលប្លង់ដីថ្មី លើដីចាស់នាងខ្ញុំវិញហើយ

នាងខ្ញុំពិតជារំភើប និង សប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមមិនបាន

យុត្តិធម៍មានហើយយុត្តិធម៍ពិតជាមានសំរាប់ប្រជាពលរដ្ឋទន់ខ្សោយដូចនាងខ្ញុំរស់នៅក្រោមម្លប់សន្ដិភាព ទុក្ខប្រជារាស្រ្ដ ក៏ដូចជាទុក្ខថ្នាក់ដឹកនាំ…!

កន្លងមក នាងខ្ញុំធ្លាប់យំឈឺចាប់រីងរៃរាប់ខែ..រហូតដល់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតគ្នា បំពានយកទៅលក់បន្ដ ក្រោយពីម្ដាយនាងខ្ញុំបានស្លាប់!

រឿងដីធ្លីមួយនេះ បើសិន មិនបានឯកឧត្ដមបណ្ឌិត ប៉ាន់ខែន ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មកជួយដោះស្រាយ ក្រៅប្រពន្ធ័ច្បាប់ តាមនយោបាយឈ្នះឈ្នះ ទេ!

មិនដឹងជានាងខ្ញុំ យំឈឺចាប់ រីងរៃដល់ពេលណា…??? ហើយក៏មិនដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលឈឺចាប់ដូច..រូបនាងខ្ញុំ !

ជាចុងក្រោយនេះ…នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចំងាយ សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជា🇰🇭🇰🇭🇰🇭សូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំបរិបូណ៍ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា

ជ័យយោ..អរគុណ សន្ដិភាព!