ដើមខែកញ្ញានេះ!លីប៊ីរងគ្រោះទឹកជំនន់សម្លាប់មនុស្សជាង៥ពាន់នាក់ខណៈម៉ារ៉ុករងគ្រោះរញ្ជួយដីសម្លាប់មនុស្សជិត៣ពាន់នាក់មិនធ្លាប់មានក្នុង១ទសវត្សរ៍នេះ

ដើមខែកញ្ញានេះ!លីប៊ីរងគ្រោះទឹកជំនន់សម្លាប់មនុស្សជាង៥ពាន់នាក់ខណៈម៉ារ៉ុករងគ្រោះរញ្ជួយដីសម្លាប់មនុស្សជិត៣ពាន់នាក់មិនធ្លាប់មានក្នុង១ទសវត្សរ៍នេះដោយមើលឃើញពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នៅក្នុងប្រទេសលីប៊ីផង និង ប្រទេសម៉ារុកផង ថ្ងៃនេះសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងនូវសេចក្តីសោកស្តាយដោយស្មឹងស្មាធ១នាទី ជូនដល់ជនរងគ្រោះដែលបានបាត់បង់អាយុជីវិត និងក្រុមគ្រួសាររបស់ពួកគេ រដ្ឋាភិបាលប្រទេសទាំងពីរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយគ្រោះរញ្ជួយដៅនៅទីក្រុង Marrakech កម្រិត៦.៨រិចទ័រដ៏កក្រើកមិនធ្លាប់មានជាង១០ឆ្នាំចុងក្រោយនេះ ជាពិសេសនៅតំបន់ភ្នំ Atlas តែម្តងគឺវាបានឆក់យកជីវិតមនុស្សជាង 2,900 នាក់ជាបន្តបន្ទាប់ ដែលភាគច្រើនគឺជាពលរដ្ឋដែលរស់នៅក្បែរទីក្រុង និងភូមិឋានក្បែរជើងភ្នំ និងមនុស្សជាង 2,000 នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ហើយអ្នករបួសជាង 240នាក់ កំពុងស្ថិតក្នុងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំណែកឯគ្រោះមហន្តរាយធម្មជាតិនៅប្រទេសលីប៊ីវិញ គឺបណ្តាលឲ្យពលរដ្ឋជាង 5ពាន់នាក់បានស្លាប់ភ្លាមៗក្រោយពីមេព្យុះមេឌីទែរ៉ាណេដែលបានបោកបក់កូនព្យុះដានីយ៉ែល មកលើទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ីធ្វើឲ្យបាក់ទំនប់ទឹកធំចំនួន២ បង្ករជាទឹកជំនន់យ៉ាងគំហុកពន្លិចភូមិឋាន និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំល្អ ព្រោះតែប្រទេសលីប៊ីជាប្រទេសធ្លាប់ហែកហួរដោយសង្រ្គាមផ្ទៃក្នុងជាង10ឆ្នាំមុន។ យោងតាមអ្នកជួយសង្រ្គោះបានឲ្យដឹងថាតួរលេខមនុស្សស្លាប់នឹងនៅតែបន្តកើនឡើងដោយសារមនុសរាប់ពាន់នៅតែមិនទាន់រកឃើញ ស្របពេលដែលដំណើរការផ្តល់ជំនួយអន្តរជាតិនានាមិនងាយស្រួលនោះទេទៅកាន់ទីកន្លែងរងគ្រោះទាំងនោះ៕

សម្រួលដោយ៖ សុផារិន្ទ