ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីគឺជាការបង្ហាញយ៉ាងច្បាស់អំពី “សារៈសំខាន់ជាយុទ្ធសាស្ត្រ” នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោក គីម បានមកដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោន អំពីការធ្វើពាណិជ្ជកម្មអាវុធ។
លោក ពូទីន បានស្វាគមន៍លោក គីម នៅច្រកចូលអគារ ដោយបានចាប់ដៃគ្នា ហើយពូទីនបាននិយាយថាគាត់ “រីករាយណាស់ដែលបានឃើញលោក គីម។ លោក Kim បាន អរ គុណ ចំពោះ លោក ពូទីន សម្រាប់ ការ ស្វាគមន៍ យ៉ាង កក់ ក្តៅ «បើ ទោះ បី ជា រវល់ ក៏ ដោយ»។
អ្នកវិភាគបានលើកឡើងថាជំនួបមេដឹកនាំទាំងពីរ សម្រាប់លោកពូទីន គឺជាឱកាសមួយដើម្បីបំពេញឃ្លាំងអាវុធ ដោយកូរ៉េខាងជើងអាចមានគ្រាប់កាំភ្លើងធំរាប់សិបលានគ្រាប់ និងគ្រាប់រ៉ុក្កែត ដែលអាចផ្តល់ការជំរុញដល់កងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ក្នុងសង្រ្គាមរយៈពេល 18 ខែកន្លងមកនេះ។
ចំណែកឯកូរ៉េខាងជើងមានភាពឯកោផ្នែកការទូតជាច្រើនឆ្នាំ សម្រាប់លោក គីម ជុងអ៊ុន ក៏អាចជាឱកាសក្នុងការស្វែងរកការផ្គត់ផ្គង់ថាមពល និងស្បែងអាហារផងដែរ។
នៅមុខពេលមានជំនួបជាមួយគ្នា ទាំងរុស្សុីនិងកូរ៉េខាងជើង សុទ្ធតែបង្ហាញពីទំនាក់ទំនងជាយុទ្ធសាស្ត្រ និងបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។