អ្នកភូមិបាននាំគ្នាយំនឹកស្រណោះសាច់ញាតិ ដែលបានបាត់បង់ជីវិត នៅក្នុងគំនរបាក់បែកផ្ទះរបស់ពួកគេកាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង ៦ ទសវត្សរ៍មកនេះបានកើនឡើងដល់ជាង២៨០០នាក់ ហើយក្រុមអ្នកជួយសង្គ្រោះមានមកពីប្រទេសអេស្ប៉ាញ អង់គ្លេស និងកាតា កំពុងសស្រាក់សស្រាំស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 6,8 រិចទ័របានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅតំបន់ភ្នំ High Atlas នាភាគនិរតីទីក្រុង Marrakech ។
# ប្រភព Reuters News
# សម្រួលដោយ លឹមហួយ