Zillion

លោក Gianni Infantino លើកឡើងថា៖ លោកមានអារម្មណ៍ចូលចិត្តពលរដ្ឋជាបុរសភេទនៅ Qata ដោយសារប្រទេសនេះមិនមានការសេពគ្រឿងស្រវឹងជាសាធារណៈឡើយ

Mor Ha Nokor

ប្រធាន FIFA លោក Gianni Infantino បានសន្យាថាការរៀបចំការប្រកួត World Cup លើកនេះជាការប្រកួតដ៏ល្អបំផុតដែលមិនធ្លាប់មាន ខណៈដែលលោកក៏បានប្រឆាំងនឹងពាក្យរិះគន់ទៅលើព្រឹត្តិការណ៍ការប្រកួតបាល់់ទាត់ពិភពលោកដែលប្រារព្ធធ្វើឡើងនៅប្រទេសកាតាចាប់ពីថ្ងៃអាទិត្យនេះដែរ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha នៅថ្ងៃសៅរ៍នេះលោកបាននិយាយប្រៀបធៀបថាលោកខ្លួនឯងហាក់មានអារម្មណ៍ដូចជាចង់ស្រលាញ់ពលរដ្ឋជាបុរសភេទនៅកាតា វាប្រៀបដូចជាអារម្មណ៍មនុស្សស្រីដែលលង់ស្រលាញ់បុរសម្នាក់ដូច្នេះដែរ ព្រោះបុរសនៅទីនេះភាគច្រើនជាសុភាពបុរស រួសរាយរាក់ទាក់ គួរឲ្យគោរព ហើយលោកបានបង្រៀនជនជាតិអឺរ៉ុបសូមបញ្ឈប់ការរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកាតានិងការពារការសម្រេចចិត្តចុងក្រោយរបស់ប្រទេសជាម្ចាស់ផ្ទះក្នុងការហាមឃាត់ការធ្វើអាជីវកម្មស្រាបៀរជុំវិញបរិវេណកីឡដ្ឋានប្រកួតបាល់ទាត់ពិភពលោកដ៏អស្ចារ្យនៅទីនេះ។ ប្រធាន FIFA រូបនេះបានចំណាយពេលថ្លែងសុន្ទរកថារយៈពេល១ម៉ោងនៅមុនការប្រកួតបើកឆាក World Cup ហើយបន្ទាប់មកលោកបានចំណាយពេលប្រហែល45នាទី ដើម្បីឆ្លើយនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយនានាស្តីអំពីសកម្មភាពរបស់រដ្ឋាភិបាលកាតានិងប្រធានបទនានាផ្សេងទៀត។លោក Infantino ក៏បានឆ្លើយតបទៅកាន់អ្នកយកព័ត៌មានម្នាក់ដែលបានកត់ចំណាំនូវប្រសាសន៍របស់លោកថា លោកមានអារម្មណ៍ស្រលាញ់មនុស្សប្រុស និងមានអារម្មណ៍ដូចជាមនុស្សស្ត្រីចេញមកជាសាធារណៈនៅពេលនោះ វាហាក់ដូចជារឿងមិនប្រក្រតីចំពោះលោកឡើយ។ ស្រាប់តែពេលនោះប្រធាន FIFA រូបនេះបានឆ្លើយតបថាទាំងសាមញ្ញាថា Yesh “I feel like a woman,” ។ ប្រទេសកាតាបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចាប់តាំងពីឆ្នាំ2010មកនៅពេលដែលប្រទេសនេះត្រូវបាន FIFA ជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ដ៏ធំបំផុតសម្រាប់ពិភពលោក។ ហើយផែនការកាត់ផ្តាច់គ្រឿងស្រវឹងត្រូវបានគេចេញផ្សាយត្រឹមតែ11សប្តាហ៍មុនពេលការប្រកួតចាប់ផ្តើម បន្ទាប់មកវាមានការផ្លាស់ប្តូរខ្លះនៅថ្ងៃសុក្រនេះ។ ប្រធាន FIFA បាននិយាយថាប្រភេទស្រាបៀរដែលគ្មានជាតិអាល់កុលនឹងនៅតែលក់ដដែលនៅបរិវេណច្រកទាំង៨របស់កីឡដ្ឋានប្រកួត ខណៈដែលប្រភេទស្រាសាំប៉ាញ ស្រាវីស្គី និងប្រភេទស្រាមានសារជាតិស្រវឹងខ្លាំងផ្សេងៗទៀតនឹងត្រូវគេធ្វើបដិសណ្ឋារកិច្ចដដែលនៅតាមតំបន់ដែលបានកំណត់ទុក និង ទទួលបានសិទ្ធិត្រឹមត្រូវ៕

សម្រួលអត្ថបទ៖ សុផារិន្ទ