Zillion

Qata ជាម្ចាស់ផ្ទះ FIFA world Cup ២០២២ នឹងមិនអនុញ្ញាតិឲ្យមានការធ្វើអាជីវកម្មគ្រឿងស្រវឹងនៅជុំវិញកីឡដ្ឋានទីក្រុង Doha ឡើយ!

Mor Ha Nokor

អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោកបានប្រកាសនៅថ្ងៃសុក្រនេះថា គ្មានអាជីវកម្មលក់ស្រាបៀរ សារធាតុស្រវឹង ឬ ជាតិអាល់កុលឱ្យអ្នកគាំទ្រនៅបរិវេណកីឡដ្ឋានរបស់ប្រទេសកាតានោះទេ។ សេចក្តីប្រកាសនេះបានធ្វើឡើង២ថ្ងៃមុនការប្រកួតបាល់ទាត់ពិភពលោក FIFA នឹងការចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃអាទិត្យនេះនិងជាលើកទី១ដែលបានប្រារព្ធធ្វើនៅក្នុងប្រទេសកាន់សាសនាមូស្លីមនិងអភិរក្សនិយម ដោយមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគ្រឿងស្រវឹង ទាំងការទទួលទានក៏ត្រូវបានហាមឃាត់តាមសាធារណៈផងដែរនៅកាតា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FIFA បាននិយាយថានឹងមានសេចក្តីសម្រេចដកពិន្ទុលើការលក់ស្រាបៀរចេញពីបរិវេណកីឡដ្ឋាន FIFA World Cup 2022 របស់ប្រទេសកាតា បន្ទាប់ពីមានការពិភាក្សាជាមួយអាជ្ញាធរកាតា។ប៉ុន្តែភេសជ្ជៈមានជាតិអាល់កុលនឹងនៅតែត្រូវបានលក់នៅក្នុងមហោស្រព FIFA Fan Festival ជាគោលដៅដែលអ្នកគាំទ្រផ្សេងទៀតងាចូលរួមបានព្រោះពួកគេទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ប្រភព #CNA
សម្រួលអត្ថបទ #សុផារិន្ទ