កំពង់ស្ពឺ​ធិបតី​បារមីលោកតាស័ក្តិ៥ ជាទូករបស់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ទទួលបានលទ្ធផលជាប់ចំណាត់ថ្នាក់លេខ០៣ថ្នាក់ខេត្ត ក្នុងពេលការចូលរួមការប្រណាំងពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២៦​ ដែលរៀបចំឡើងដោយរដ្ឋ​បាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយមានការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​ប្រកបដោយ​គតិបណ្ឌិត​របស់​​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​​​​ នៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមធ្វើទូកប្រណាំង របស់​លោកឧត្តមសេនីយ៍ត្រី ម៉េង​​​​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​រៀបចំឡើងនៅទូកមានឈ្មោះថា(កំពង់ស្ពឺ​ធិបតី​បារមីលោកតាស័ក្តិ៥)សម្រាប់ចូលរួមក្នុងពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​​ ឆ្នាំ២០២៦​​​​​​​​​ ដែលរៀបចំឡើងដោយរដ្ឋ​បាលខេត្តកំពង់ស្ពឺ(ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦) ទទួលបានលទ្ធផលជាប់ចំណាត់ថ្នាក់លេខ០៣ថ្នាក់ខេត្ត​កំពង់ស្ពឺ​ ឆ្នាំ២០២៦​​​​​​​​​។

ក្រោមគំនិតផ្តួចផ្តើមធ្វើទូកប្រណាំង របស់​លោកឧត្តមសេនីយ៍ត្រី ម៉េង​​​​ ស្រ៊ុន​​​ ពិតជាមោទនភាពក្រៃលែងចំពោះជ័យជម្នះដ៏ត្រចះត្រចង់របស់ក្រុមកីឡាករចំណុះទូក(កំពង់ស្ពឺ​ធិបតី​បារមីលោកតាស័ក្តិ៥)ជាទូករបស់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងការប្រកួតប្រណាំងទូក! ជ័យជម្នះនេះគឺជាផ្លែផ្កានៃការខិតខំហ្វឹកហាត់ ភាពអត់ធ្មត់ និងកម្លាំងសាមគ្គីភាពជាធ្លុងមួយរបស់បងប្អូនក្រុមកីឡាកទាំងអស់គ្នា។និងជាកិត្តិយសដ៏ធំធេង ដែលកើតចេញពីការខិតខំប្រឹងប្រែង សាមគ្គីភាព និងការតស៊ូរបស់ក្រុមកីឡាករទាំងអស់ ព្រមទាំងអ្នកគាំទ្រ។ជាពិសេស​ ក៏ជាមោទនភាពដែលបានចូលរួមចំណែកលើកស្ទួយ និងថែរក្សាមរតកវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរឱ្យនៅគង់វង្សផង។

លោកឧត្តមសេនីយ៍ត្រី ម៉េង​​​​ ស្រ៊ុន​​​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះបងប្អូនក្រុមកីឡាករទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តសម្រាប់ការខិតខំប្រឹងប្រែង និងជោគជ័យដ៏ត្រចះត្រចង់នេះ​​។ជាពិសេសក៏សូមជូនពរដល់បងប្អូនកីឡាករទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕