លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ អញ្ជើញចូលរួមនឹងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជានិងមានការចង្អុលបង្ហាញពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការការ ការពារសន្តិសុខ សុវត្ថិភាពនិងរក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។
ក្នុងព្រឹត្តិការណ៍ប្រណាំងទូក និងការតាំងពិព័រណ៍កម្សាន្តសប្បាយនៅខេត្តកំពង់ស្ពឺនេះផងដែរ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តម សេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងការ ការពារសន្តិសុខ សុវត្ថិភាពនិងរក្សាសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងភ្ងៀវជាតិ-អន្តរជាតិ និងត្រៀមកម្លាំងជួយសង្គ្រោះក្នុងករណីមានឧបទ្ទវហេតុផ្សេងៗ ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលអញ្ជើញមកចូលរួមទស្សនា និងដើរកម្សាន្តសប្បាយ ទទួលបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងឨកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ក្នុងខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបង្ហាញឱ្យដឹងថា ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្ត និងទស្សនាព្រឹត្តិការណ៍ប្រណាំងទូកសរុបចំនួន ៦៨០,៥៥០នាក់ ដែលក្នុងនោះរួមមាន៖ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច មានចំនួន ៦៧៩,០០០នាក់ ភ្ញៀវទេសចរបរទេស មានចំនួន ១,៥៥០នាក់។ព្រឹត្តិការណ៍ប្រណាំងទូក និងការតាំងពិព័រណ៍កម្សាន្តសប្បាយនៅខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព៕
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្នុងនាមជាមេបញ្ជាការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះកម្លាំងអាវុធហត្ថទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសេចក្តីសុខជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ។ការលះបង់នេះគឺជាមោទនភាពដ៏ធំធេងសម្រាប់អង្គភាព និងប្រទេសជាតិទាំងមូល។ជាពិសេសក៏សូមជូនពរដល់បងប្អូនកងកម្លាំងទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


