បំភ្លឺផ្លូវ បំភ្លឺក្តីសង្ឃឹម៖ ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភបង្គោលសូឡាបំភ្លឺផ្លូវរាប់រយដើម រួមចំណែកលើកកម្ពស់សុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិស្រះកែវចងចាំ ខេត្តឧត្តរមានជ័យ

បង្គោលសូឡាបំភ្លឺផ្លូវរាប់រយដើម បាននិងកំពុងដំឡើងជាបន្តបន្ទាប់តាមបណ្តោយផ្លូវក្នុងភូមិស្រះកែវចងចាំ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីជួយបំភ្លឺផ្លូវនៅពេលរាត្រី កាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍ជូនពុកម៉ែបងប្អូនដែលកំពុងរស់នៅក្នុងភូមិស្រះកែវ ចងចាំ ខេត្តឧត្តមានជ័យ។

 

ការដំឡើងបង្គោលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងបង្កើនភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ ជាពិសេសសម្រាប់បងប្អូនដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនៅពេលរាត្រី។

 

សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែចូលរួមចំណែកជាមួយសហគមន៍ តាមរយៈការគាំទ្រគម្រោងនានាដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ និងការលើកកម្ពស់សុខុមាលភាពសង្គម។