ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបក្រុមហ៊ុន Delivery Hero Cambodia Co., Ltd. (FOOD PANDA)
ទីស្តីការក្រសួង៖ រសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតិឱ្យ លោក Zeyar Mynn នាយកគ្រប់គ្រងក្រុមហ៊ុន Delivery Hero Cambodia Co., Ltd. (FOODPANDA) និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះ មានគោលបំណងពិភាក្សាអំពីលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានវិញ្ញាបនបត្រចុះបញ្ជី និងអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រតិបត្តិការ ដើម្បីទទួលបានការយល់ដឹងសង្ខេបអំពីក្របខណ្ឌបទប្បញ្ញត្តិដែលគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្មតាមរយៈថ្នាលឌីជីថល (Digital Platform) សម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក ព្រមទាំងកាតព្វកិច្ចផ្លូវច្បាប់ពាក់ព័ន្ធផ្សេងទៀត៕


