លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញ​ជាអធិបតីដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២៦​ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ

កំពង់ស្ពឺ៖ ដោយ​ទទួល​បានការអនុញ្ញាត និង​បទបញ្ជា​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា​​​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរភូមិន្ទ ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​​​​​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានអញ្ជើញ​ជាអធិបតីដឹកនាំ​ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សា សុវត្ថិភាពកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញចាប់ផ្ដើមពីថ្ងៃទី ១៣-១៧ ខែវិច្ចិកា ឆ្នាំ២០២៦​ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២៦​ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងកម្មវិធីក្រុងពាលីសាងសង់ អគារទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦​​​​​​​ ព្រមទាំងពិធីសម្ពោធអគារសិក្សា នៅវិទ្យាល័យអិកិយីគិ ក្រុងឧដុង្គម៉ែជ័យ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦​ នាពេលខាងមុខនេះនិងផ្សព្វផ្សាយ ៕។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ មានការ​អញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ នាយរងការិយាល័យ និងជំនួយការ,លោកមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកនិងលោកមេបញ្ជាការកងអនុសេនាធំចល័តចូលរួមផងដែរ៕