ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីំមីទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាកំណើត កងយោធពលខេមរភូមិន្ទ

ក្រសួងការពារជាតិ  ប្រារព្វមីទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាកំណើត កងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ២៩៥៣ ៩ វិច្ឆិកា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី 0៥ ខែ សីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ មានប្រសាសន៌៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ បានបំពេញតួនាទីរបស់ខ្លួនជាកងកម្លាំង

អព្យាក្រឹត្យ និង ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅចម្បងដើម្បីបង្រួបបង្រួមជាតិបិទបញ្ចប់សង្គ្រាមស៊ីវិលដ៌ារុំារ៉ៃនៅកម្ពុជា នាំមកនូវសន្តិភាពពេញបរិបូរណ៌ជូនប្រទេសជាតិ។ ឯកឧត្តម មានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖ កងយោធពលខេមរភូមិន្ទ ក៏បានបំពេញភារកិច្ចស្នូលរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៌ ប៉ុល ពត និង ចូលរួមការពារសន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកងយោធពលខេមរភូមិន្ទបានអនុវត្តផែនការកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យរួមមានកំណែទម្រង់រចនាសម្ព័ន្ធការពង្រឹងប្រៀបការពារជាតិ ការពង្រឹងកម្លាំងប្រភេទទ័ពនិង ទ័ពជំនាញជាដើម។ លើសពីនេះ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលបានសហការខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបពេញកាតព្វកិច្ចសម្រេចស្នាដៃធំធេងមិនអាចកាត់ថ្លៃបានដែលជាប្រវត្តិសាស្រ្តចំពោះជាតិ និង ប្រជាជនកម្ពុជា​នោះគឺកងយោធពលខេមរភូមិន្ទ បាននិងកំពុងខិតខំពុះពារគ្រប់ការលំបាកស្មុគស្មាញ អំណត់ តស៊ូ ជម្នះឧបសគ្គគ្រប់បេបយ៉ាងដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ថៃ ឡាវ វៀតណាម​អោយក្លាយជាព្រំដែនសន្តិភាព មិត្តភាព​សហប្រតិបត្តិការ និងការអភិវឌ្ឍ ស័ក្តិសមជាប្រទេសដែលមានអធិបតេយ្យភាព និង បូរណភាពទឹកដីយ៉ាងពេញលេញ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាកំណើត កងយោធពលខេមរភូមិន្ទ នាពេលនេះគឺទិវាដ៏មហោឡារិក ដែលកងយោធពលខេមរភូមិន្ទ នៅទូទាំងប្រទេសចូលរួមអបអរសាទរមីទិន្ទញខួបអនុស្សាវរីយ៌លើកទី៧៣ ទិវាកំណើតកងយោពលខេមរភូមិន្ទ និង ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦ ដ៌មានអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្រ្តរបស់ជាតិ និង ប្រជាជនកម្ពុជា។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៌បន្តទៀតថា៖ កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបានបំពាក់បំប៉នច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួនផ្សារភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៌ដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលះបង់កូនចៅ ប្តីសី​និង សាច់ញាតិជាទីស្រលាញ់របស់ខ្លួនអោយចូលបម្រើក្នុងជួរកងទ័ព ចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិមាតុភូមិ។