ការសងសងភូមិហ្វ្រង់កូហ្វូននីសម្រេចបាន៨០%គិតត្រឹមថ្ងៃទី៥ ខណៈគ្រោងសម្រេចទាំងស្រុងត្រឹមថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៦
ភូមិហ្វ្រង់កូហ្វូនី ដែលជាកន្លែងពិព័រណ៍អម កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ គិតត្រមថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បានសម្រេចបានប្រមាណជា ៨០%ហើយ ខណៈការសាងសង រួចរាល់ទាំងស្រុងនៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៦។
ភូមិហ្វ្រង់កូហ្វូនី ដែលជាកន្លែងពិព័រណ៍អម ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ គិតត្រឹមថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានដំណើរការសាងសងសម្រេចបានប្រមាណ៨០% ហើយគ្រោងនិងសម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៦ ត្រៀមទទួលស្វាគមន៍ប្រតិភូហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ។
នេះបើយោងតាមការបញ្ជាក់ ពីឯកឧត្តម ជុក ជំនោរ អគ្គនាយក នៃអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ បានថ្លែង បញ្ជាក់ឱ្យដឹងក្នុង ក្នុងឱកាសអញ្ជើ្ញញចុះពិនិត្យរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា នៅសួនច្បារវត្តបុទំវត្តី។
ឯកឧត្តម ជុក ជំនោរ អ្នកគ្រប់គ្រង ភូមិហ្វ្រង់កូហ្វីនី បានគូបញ្ជាក់បន្ថែមទៀតថា ភូមិហ្វ្រង់កូហ្វូនីនេះ បានបែងចែកជា៥តំបន់រួមមាន៖ទី១.តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកហ្រ្វង់កូហ្វូនីទាំងអស់ ដោយរៀបចំតាមរចនាបទរបស់ខ្មែរ ហើយប្រទេសទាំងអស់អាចរៀបចំជាពន្លារចនាបទតាមប្រទេសរៀងៗខ្លួន ដោយតាំងបង្ហាញពីវប្បធម៌ អរិយធម៌ វិស័យទេសចរណ៍ និងសមិទ្ធផលនានារបស់បណ្តាប្រទេស។ទី២ តំបន់ គឺជាកន្លែងរៀបចំសក្ខាសិលា កិច្ចប្រជុំ សន្និសិទ និងកិច្ចពិភាក្សាចែករំលែកនានា។ទី៣ តំបន់ ជាកន្លែងសម្រាប់សម្តែងសិល្បៈហ្វ្រង់កូហ្វូននី ដែលអនញ្ញាតឱ្យប្រទេសផ្សេងៗរួមនិងកម្ពុជា សម្តែង និងបង្ហាញសិល្បៈ ។ទី៤. តំបន់ ជាតកន្លែងពិព័រណ៍ទូទៅដែលបើកឱកាសឱ្យក្រុមហ៊ុន និងសហគ្រាស និងអង្គការដៃគូ សមាគន៍ក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធរាជធានីខេត្ត ដាក់តាំងបង្ហាញសមិទ្ធផល ផលិត និងសេវាកម្មផ្សេងៗ។ទី៥.តំបន់ គឺភូមិអាហារហ្វ្រង់កូហ្វូនី ដែលអនុញ្ញាតឱ្យប្រទេសហ្វ្រង់កូហ្វូនីទាំងអស់បានតាំងបង្ហាញលក់នូវម្ហូបអាហារ។
សូមបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី នឹងបើកទទួលគណៈប្រតិភូហ្វ្រង់កូហ្វូននី និងសាធារណៈជនទូទៅចំនួន៥ថ្ងៃ ដោយចាប់បើកទ្វាពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ ។ខណៈ គិតត្រឹមថ្ងៃទី៥ ខែ វិច្ឆិកា ទទួលបានការចុះឈ្មោះពីបណ្តាប្រទេសជាសមាជិកចូលរួមក្នុងពិព័រណ៍មានជាង៦០ប្រទេសហើយ ដែលនេះចាត់ទុកជាជោគជ័យធំរបស់កម្ពុជាក្នុងការឆកយកឱកាសបញ្ចេញសក្កានុពលផ្សព្វផ្សាយវប្បធម៌ អរិយធម៌ វិស័យទេសចរ ការវិនិយោគផ្សេងៗ ដោយមិនបាច់ចំណាយថវិកាចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេស៕


