សាកលវិទ្យាល័យប៉ូឡូញ (Gdańsk University of Tourism and Hospitality) បង្ហាញបំណងសហការជាមួយខេត្តព្រះសីហនុ ក្នុងការបណ្តុះ បណ្តាល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍អន្តរជាតិ
ទីក្រុង Gdańsk-សាធារណរដ្ឋប៉ូឡូញ – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៖ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមជួបពិភាក្សាការងារយ៉ាងជាមួយថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋាកិច្ច Gdańsk (Gdańsk University of Tourism and Hospitality) ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីឱកាសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបផ្លូវការនេះ ភាគីសាកលវិទ្យាល័យប៉ូឡូញ បានបង្ហាញនូវបំណងយ៉ាងមុតមាំក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងបានស្នើសុំកិច្ចសហការក្នុងការជួយផ្សព្វផ្សាយ និងណែនាំអំពីសាលា ក៏ដូចជាកម្មវិធីសិក្សារបស់ខ្លួនជូនដល់សាធារណជន និងយុវជននៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ទៅនឹងកិច្ចសហការនេះ ភាគីសាលាក៏បានបង្ហាញពីសេចក្តីសង្ឃឹម និងការប្តេជ្ញាចិត្តចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិផងដែរ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរំពឹងទុកថា នឹងក្លាយជាស្ពានចម្លង និងជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសការលើកកម្ពស់គុណភាពវិស័យអប់រំ វិស័យទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ៕
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


