ឯកឧត្តម គីម វីរៈ អញ្ជើញចែកអំណោយរបស់ WFP ជូនគ្រួសាររងគ្រោះដោយសារសង្គ្រាម ក្នុងខេត្តឧត្តរមានជ័យ
ដោយកិច្ចសហការពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាអង្ករជូនគ្រួសារដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
កម្មវិធីចុះចែកអំណោយនេះ ក៏មានការចូលរួមពីឯកឧត្តម គង់ កន្នារិទ្ធអភិបាលរង នៃគណៈអភិបាលខេត្ត និងអ្នកតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
គ្រួសាររងគ្រោះទទួលអំណោយមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង ស្រុកចុងកាល់ និងឃុំគោកខ្ពស់ សរុបចំនួន ១,០១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម៕


