អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃទី 13 ខែតុលាឆ្នាំ 2026 គណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្នបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតហ៊ីវសុវណ្ណរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បានទទួលមរណភាពនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៣០នាទីរសៀល នៅសាធារណរដ្ឋឥណ្ឌា ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ គឺជាការបាត់បង់ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ នៃកូនចៅទាំងពួង ព្រមទាំងជាការបាត់បង់ឥស្សរជនស្នេហាជាតិមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃ និងគុណបំណាច់ជាច្រើនក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេសការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រ កម្ពុជា។
គណៈប្រតិភូ សម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត អញ្ជើញទៅកាន់សុគតិភពកុំបីខានឡេីយ៕


