អ្នក ឧកញ៉ា គិត ម៉េង បានដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារ ជំរុញ វិនិយោគ និង ការ នាំ ចេញ សាធារណរដ្ឋ អាស៊ែបៃហ្សង់ ដើម្បីជំរុញ កិច្ច សហប្រតិបត្តិការ ធុរកិច្ច និងនិងវិនិយោគកម្ពុជា និងអាស៊ែបៃហ្សង់
ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀល ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៦ បាន ជួប ពិភាក្សា ការងារ ជាមួយ លោក យូស៊ីហ្វ អាប់ឌុលឡាយេវ (Yusif Abdullayev) នាយក ប្រតិបត្តិ នៃ ទីភ្នាក់ងារ ជំរុញ វិនិយោគ និង ការ នាំ ចេញ សាធារណរដ្ឋ អាស៊ែបៃហ្សង់ (AZPROMO)។
ជំនួប ពិភាក្សានេះ ផ្តោត ជា សំខាន់ លើ ការ កសាង ទំនាក់ ទំនង រវាង ស្ថាប័ន ទាំង ពីរ និង ការ ជំរុញ កិច្ច សហប្រតិបត្តិការ ធុរកិច្ច និង វិនិយោគ រវាង ព្រះរាជាណាចក្រ កម្ពុជា និនិងសាធារណរដ្ឋអាស៊ែបៃហ្សង់៕


